Apple បានចេញនូវ iPhone 7 និង iPhone 7 Plus នូវយប់ម្សិលមិញនេះធ្វើអោយកក្រើកល្បីខ្លាំងណាស់ ទូទាំងពិភពលោក។ ក្នុងនោះដែរ ការចេញ iPhone 7 និង iPhone 7 Plus ពុំមានការភ្ជាប់ មកជាមួយនូវអង្គផ្ទុកទិន្នន័យ 16GB ទៀតនោះទេ។
ការចេញអោយលែងមាន អង្គផ្ទុកទិន្នន័យ 16GB នេះគឺ ជារឿងល្អណាស់ ពីព្រោះទំហំអង្គផ្ទុកទិន្នន័យ 16GB សម្រាប់អ្នកប្រើមួយចំនួន គឺគិតថាជាទំហំតូចដាក់ កម្មវិធី ធ្វើការថតវីដេអូមិនគ្រាន់ទេ។ ហើយស្របពេលនេះដែរ Apple ក៏បានលែងមានអោយចេញ ពពួកត្រកូល iPad 16GB ទៀតហើយ ក្នុងនោះមាន iPad Pro 12.9 អ៊ីញ, iPad 9.7, iPad Air 2, iPad mini 4 និង iPad mini 2 ផង។ Apple មិនត្រឹមតែមាន ការឈប់ចេញត្រកូល iPad 16GB នេះទេ ហើយ Apple ក៏គេបានបន្ថែមអង្គផ្ទុកទិន្នន័យដល់ទៅ 256GB ទៅវិញសម្រាប់ iPad Pro 12.9 អ៊ីញនិង iPad 9.7, ហើយក្នុងនោះមានត្រឹមតែ 32GB, 128GB និង 256GB។ ហើយក៏សូមចូលរួមសោកស្តាយផងចំពោះទូរស័ព្ទ iPhone SE ដែលនៅតែមាន 16GB Apple មិនបានបំបាត់ទេ។
0 comments:
Post a Comment